• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
BYadmin  /   20-07-2025  /   15
ឯកឧត្តម រឿន រិទ្ធីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុនែក្រសួងសង្គមកិច្ច
កាលពីថ្ងៃសុក្រទី១៨ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុនែក្រសួងសង្គមកិច្ច។ចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និង មន្ត្រីដែលពាក់ព័ន្ធជាច្រើន។
ឯកឧត្តមអគ្គនាយក សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីតាមនាយកដ្ឋាននីមួយៗដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥។ឯកឧត្តមអគ្គនាយក ក៏បានស្នើដល់ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ពិនិត្យលើរចនាសម្ព័ន្ធតាមការិយាល័យនីមួយៗដើម្បីត្រៀមការអនុវត្តវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលខាងមុខ។
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com