BY | admin | / | 21-07-2025 | / | 16 |
លោកជំទាវបណ្ឌិត សោម គីមសួគ៌ សាកសួរសុខទុក្ខវីរៈកងទ័ព នៅបញ្ជាការដ្ឋានអង្គរក្ស ទិសទី១ ប្រាសាទព្រះវិហារ
នាព្រឹកថ្ងៃអាទិត្យទី១៩ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញសាកសួរសុខទុក្ខ វីរៈកងទ័ព នៅឯបញ្ជាការដ្ឋានអង្គរក្ស ទិសទី១ ប្រាសាទព្រះវិហារ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង នាយទាហាន-ពលទាហានជាច្រើនរូប៕
#ផ្សាយបន្ត
|