BY | admin | / | 21-07-2025 | / | 20 |
អុញនោះ ចេះបើកមាត់ទៅរួច! ប្រជាជនខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ ថៃ សុំឲ្យគោរពច្បាប់ថៃ
ឃើញពីកម្លាំងសាមគ្គីរបស់ប្រជាជនខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសន្ទុះភ្ញៀវទេសចរខ្មែរ ដែលបានទៅលេងប្រាសាទដែលជារបស់ខ្មែរសោះ ជាពិសេសប្រសាទ តាមាន់ធំ យ៉ាងភ្លូកទឹកភ្លូកដីនោះ ធ្វើឲ្យមេភូមិភាគ២ថៃនៅមិនសុខ បក់មិនល្ហើយ ហើយថែមទាំងនិយាយដោយមិនខ្មាសមាត់ថា សូមឲ្យអ្នកទេសចរខ្មែរគោរពច្បាប់របស់ថៃ ដោយមេភូមិភាគ២ ថៃ លោក Boonsin Padklang បានអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ដោយរក្សាសណ្តាប់ធ្នាប់និងកុំបង្ករឿងអ្វីឲ្យសោះ។
មិនត្រឹមប៉ុណ្ណឹង មេភូមិភាគ២រូបនេះ ថែមទាំងហ៊ានគំរាមទៀតថា បើអ្នកទេសចរជនជាតិខ្មែរបង្កចលាចល នោះមន្ត្រីខ្លួននឹងឆ្លើយតប រាប់ចាប់ពីការព្រមានទៅដល់ការចាត់វិធានការធ្ងន់ធ្ងរ បើចាំបាច់។
សម្តីរបស់ Boonsin ហាក់ដូចជានិយាយមកមិនចេះខ្មាសមាត់សោះ ព្រោះថា ប្រាសាទតាមាន់ធំ គឺជារបស់ខ្មែរ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហេតុអ្វីបានជាត្រូវគោរពច្បាប់ថៃទៅវិញ។
មេភូមិភាគ២ ថៃ Boonsin Padklang តែងតែ បង្ហាញចរិតឈ្លានពានមកលើកម្ពុជា ចង់បានទឹកដីកម្ពុជា ហើយសូម្បីតែរដ្ឋាភិបាលថៃរបស់ខ្លួននោះ ក៏មេភូមិភាគ២រូបនេះ បានប្រកាសក្តែងៗថា លែងរង់ចាំស្តាប់បញ្ជាទៀតដែរ។
ទោះជាយ៉ាងណា ក៏សូមសរសើរដល់ទឹកចិត្តវីរកងទ័ពរបស់កម្ពុជា ដែលរក្សាបាននូវភាពអត់ធ្មត់និងថ្លៃថ្នូរ ស្តាប់បទបញ្ជាមេបញ្ជាការ យ៉ាងម៉ឺងម៉ាត់ មិនធ្វើទង្វើថោកទាបដូចថៃដាច់ខាត៕
|