ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជននិងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ2025
នារសៀលថ្ងៃចន្ទទី២១ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជននិងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និង កិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដាឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
អ្នកចូលរួមរូមានដូចជា អ្នកជំនាញគោលនយោបាយ អ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៩ ចំនួន៣៦ ប្រទេស ដែលមកពីទ្វីបអាស៊ី និង ប្រទេសនានាលើពិភពលោក។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំមួយចំនួន ទៅដល់យុវជនដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលា អំពីយុគ្គសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត ដែលហៅថា AI ព្រោះទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ក្នុងនោះ ៖ ទី១-ត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះឲ្យបានត្រឹមត្រូវ ជៀសវាងការបង្កបញ្ហាឬក៏រំលោភបំពានច្បាប់ ទី២-ត្រូវទប់ស្កាត់ខ្លួនឯងកុំឲ្យចាញ់បោក បណ្ដាញទំនាក់ទំនងសង្គម ពីព្រោះឥឡូវការឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា Scam គឺមានច្រើនរូបភាព។ ទី៣-ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឲ្យបានត្រឹមត្រូវដោយគោរពសិទ្ធិអ្នកដទៃ។ សូមបញ្ជាក់ជូនសម្រាប់ថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២៥ សិក្ខាសាលាចំនួន៧ ត្រូវបានបើកព្រមៗគ្នា ដោយផ្ដោតសំខាន់ទៅលើ ការវិវត្តន៍នៅយុគ្គសម័យឌីជីថល ការវិវត្តន៍ទៅលើបញ្ញាសិប្បនិម្មិត ហៅថា AI និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
|