• សន្តិសុខសង្គម
  • នយោបាយ
  • សេដ្ឋកិច្ច
  • សុខភាព
  • កីឡា
  • អំពីពួកយើង
  • ទំនាក់ទំនង
“គេហទំព័រព័ត៌មានអឹមភីអិន” ការបង្កើតក្នុងគោលបំណង ផ្សាយព័ត៌មានពិតមិនលំអៀងនិងមិនក្លែងក្លាយពីរាជរដ្ឋាភិបាលក្រសួងស្ថាប័ន និងអាជ្ញាធរនៅតាមរាជធានី/ខេត្តទូទាំងប្រទេស។ យើងក៏ផ្សាយព័ត៌មានប្រជាពលរដ្ឋ ទូទៅដែលមានបញ្ហារវាង គូភាគីជូនអាជ្ញាធរ មូលដ្ឋាននិងសមត្ថកិច្ចជ្រាបដើម្បីពិនិត្យដោះស្រាយផងដែរ។ យើងក៏ផ្សាយព័ត៌មានជាតិ អន្តរជាតិ ពិសេសផ្សាយព័ត៌មានកសាងអភិវឌ្ឍន៍ សណ្តាប់ធ្នាប់ សន្តិសុខសង្គម វប្បធម៌ សាសនាជាតិ អប់រំ កីឡានិងសេដ្ឋកិច្ចជាតិផងដែរ។ អរគុណ!
   គេហទំព័រព័ត៌មានប្រជាជនយើង អឹមភីអិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និង ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា
កាលពីថ្ងៃចន្ទទី២១ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និង ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត ស្ថិតក្នុងក្រុកំពង់ចាម រួមមាន ÷ វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនៈដីដុះ និង វត្តសុទស្សរាមជ្រោយថ្ម ពិធីរៀបចំឡើងនៅ វត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាស។
ថ្ងៃទី 22-07-2025, ដោយ​​ admin | 10 Views

​សំណុំរឿង​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ លោក ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) កំពុងត្រូវបានប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ដោយការកាត់ទោសរបស់តុលាការថៃ ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ចំពោះការអត្ថាធិប្បាយរិះគន់របបរាជានិយម ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ កាលពីជាងមួយទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera ថ្មីៗនេះ។
ថ្ងៃទី 21-07-2025, ដោយ​​ admin | 18 Views

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជននិងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ2025
នារសៀលថ្ងៃចន្ទទី២១ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព ឌីជីថល របស់យុវជននិងក្មេងស្រីក្នុងវិស័យ ITC Cambodia ឆ្នាំ2025 សម្រាប់កម្មវិធី ព្រឹត្តិការណ៍សន្តិសិទ្ធិកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី 20 និង កិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដាឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី 21-07-2025, ដោយ​​ admin | 13 Views

អុញនោះ ចេះបើកមាត់ទៅរួច! ប្រជាជនខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ ថៃ សុំឲ្យគោរពច្បាប់ថៃ
ឃើញពីកម្លាំងសាមគ្គីរបស់ប្រជាជនខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសន្ទុះភ្ញៀវទេសចរខ្មែរ ដែលបានទៅលេងប្រាសាទដែលជារបស់ខ្មែរសោះ ជាពិសេសប្រសាទ តាមាន់ធំ យ៉ាងភ្លូកទឹកភ្លូកដីនោះ ធ្វើឲ្យមេភូមិភាគ២ថៃនៅមិនសុខ បក់មិនល្ហើយ ហើយថែមទាំងនិយាយដោយមិនខ្មាសមាត់ថា សូមឲ្យអ្នកទេសចរខ្មែរគោរពច្បាប់របស់ថៃ ដោយមេភូមិភាគ២ ថៃ លោក Boonsin Padklang បានអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ដោយរក្សាសណ្តាប់ធ្នាប់និងកុំបង្ករឿងអ្វីឲ្យសោះ។
ថ្ងៃទី 21-07-2025, ដោយ​​ admin | 27 Views

លោក​ជំទាវ​បណ្ឌិត​ សោម​ គីម​សួគ៌ សាកសួរសុខទុក្ខ​វីរៈកងទ័ព​ នៅ​បញ្ជាការដ្ឋានអង្គរក្ស​ ទិស​ទី​១​ ប្រាសាទ​ព្រះ​វិហារ​
នាព្រឹកថ្ងៃអាទិត្យទី១៩ខែកក្កដា ឆ្នាំ២០២៥ លោក​ជំទាវ​បណ្ឌិត​ សោម​ គីម​សួគ៌​ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញ​សាកសួរសុខទុក្ខ ​វីរៈកងទ័ព​ នៅឯ​បញ្ជាការដ្ឋានអង្គរក្ស​ ទិស​ទី​១​ ប្រាសាទ​ព្រះ​វិហារ​ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​កិត្តិសង្គហបណ្ដិត​ ហុីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង ​នៃ​ ខ.ភ.ម​ មេបញ្ជាការ​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​ និង នាយទាហាន-ពលទាហានជាច្រើនរូប៕ #ផ្សាយបន្ត
ថ្ងៃទី 21-07-2025, ដោយ​​ admin | 18 Views

ឯកឧត្តម រឿន រិទ្ធីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុនែក្រសួងសង្គមកិច្ច
កាលពីថ្ងៃសុក្រទី១៨ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុនែក្រសួងសង្គមកិច្ច។ចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និង មន្ត្រីដែលពាក់ព័ន្ធជាច្រើន។
ថ្ងៃទី 20-07-2025, ដោយ​​ admin | 16 Views

ប្រជាពលរដ្ឋគ្រប់វ័យ រួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”
កាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់វ័យ រួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March”៖
ថ្ងៃទី 20-06-2025, ដោយ​​ admin | 40 Views

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញសាកសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ
កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និង លោកជំទាវ អញ្ជើញសាកសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ៥៤គ្រួសារ មកពីឃុំ-សង្កាត់ចំនួន៥ នៃក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ថ្ងៃទី 20-06-2025, ដោយ​​ admin | 54 Views

សួស្ដីៗ ប្រជាពលរដ្ឋចំនួន២៧គ្រួសារ ពួកគាត់សួរថា.បញ្ហាជាមួយក្រសួង-ស្ថាប័ន និង ជាមួយក្រុមហ៊ុន ដែលរំលោភយកដីធ្លីកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំកន្លងមក។
ថ្ងៃទី 10-06-2025, ដោយ​​ admin | 46 Views

ឯកឧត្តម គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារដើម្បីពង្រឹងការងារសន្តិសុខ
-កាលពីថ្ងៃសៅរទី៧ខែមិថុនាឆ្នាំ២០២៥ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត, តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពរដ្ឋបាលខេត្ត, លោកអភិបាលក្រុង-ស្រុកនិងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ថ្ងៃទី 10-06-2025, ដោយ​​ admin | 42 Views

12345678910...
 សារជូនពរ
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright © 2021 MPN News, All Rights Reserved    |    wekhmer.official@gmail.com